ព្រះត្រៃបិដក ភាគ ០៦
ធ្វើដូច្នោះ។ ពួកចោរដែលបួសហើយនោះ ក៏ប្រាប់នូវសេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ (ដែលចោរសម្លាប់ហើយ) នុ៎ះជាអរហន្ត ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់អរហន្ត ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។
[១៣១] សម័យនោះឯង មានពួកភិក្ខុនីច្រើនរូបចេញពីក្រុងសាកេត ដើរទៅតាមផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី។ ដល់ពាក់កណ្តាលផ្លូវ ចោរទាំងឡាយក៏ចេញមក ពួកខ្លះឆក់ដណ្តើមភិក្ខុនីទាំងឡាយ ពួកខ្លះប្រទូស្ត (សេពមេថុនធម្ម) នឹងភិក្ខុនីទាំងឡាយ។ រាជអាមាត្យទាំងឡាយចេញពីក្រុងសាវត្ថីទៅ ចាប់បានពួកចោរខ្លះ។ ពួកចោរខ្លះរត់រួចទៅ។ ពួកចោរណាដែលរត់រួចទៅ ក៏ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ ពួកចោរណាដែលរាជអាមាត្យចាប់បានហើយនោះ គេក៏នាំចូលទៅដើម្បីសម្លាប់។ ពួកចោរទាំងនោះដែលបួសហើយ ក៏បានឃើញពួកចោរដែលគេនាំចូលទៅដើម្បីសម្លាប់នោះ លុះឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា យើងទាំងឡាយបានរត់រួចមក ក៏ជាការស្រួលហើយ បើសិនណាជាយើងទាំងឡាយត្រូវគេចាប់ក្នុងថ្ងៃនោះ យើងត្រូវគេសម្លាប់ដោយទំនងនេះឯង
ID: 636793765695164859
ទៅកាន់ទំព័រ៖