ព្រះត្រៃបិដក ភាគ ០៦

មិនលែងឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​ហេតុ​ដូចម្តេច​ ​បាន​ជា​អ្នក​ទាំងឡាយ​ធ្វើ​ដូច្នោះ​។​ ​ពួក​ចោរ​ដែល​បួស​ហើយ​នោះ​ ​ក៏​ប្រាប់​រឿង​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ដែល​ទ្រូ​ស្ត​ភិក្ខុនី​ ​ជា​ឧបសម្បន្ន​មិនបានទេ​ ​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ​ ​(​បើ​)​ ​ជា​ឧបសម្បន្ន​ហើយ​ ​គប្បី​ឲ្យ​វិនាស​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ដែល​បំបែក​សង្ឃ​ជា​ឧបសម្បន្ន​មិនបានទេ​ ​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ​ ​(​បើ​)​ ​ជា​ឧបសម្បន្ន​ហើយ​ ​គប្បី​ឲ្យ​វិនាស​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ដែល​ធ្វើ​លោហិតុប្បាទ​ ​(​ធ្វើ​ព្រះ​លោហិត​ព្រះពុទ្ធ​ឲ្យ​ពូរ​ពង​ឡើង​)​ ​ជា​ឧបសម្បន្ន​មិនបានទេ​ ​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ​ ​(​បើ​)​ ​ជា​ឧបសម្បន្ន​ហើយ​ ​គប្បី​ឲ្យ​វិនាស​ហើយ​។​
 ​[​១៣២​]​ ​សម័យ​នោះ​ឯង​ ​មាន​មនុស្ស​ឧភតោព្យញ្ជនក​ ​(​មនុស្ស​មាន​ភេទ​ពីរ​)​ ​ម្នាក់​ ​បួស​ក្នុង​សំណាក់​ពួក​ភិក្ខុ​។​ ​ឧភតោព្យញ្ជនក​នោះ​ធ្វើ​(​មេថុន​)​ ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើនឹង​ខ្លួន​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧភតោព្យញ្ជនក​ ​ជា​ឧបសម្បន្ន​មិនបានទេ​ ​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ​ ​(​បើ​)​ ​ជា​ឧបសម្បន្ន​ហើយ​ ​គប្បី​ឲ្យ​វិនាស​ចេញ​។​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636793765985671475
ទៅកាន់ទំព័រ៖