ព្រះត្រៃបិដក ភាគ ០៦

 [​១៣៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​សាមណេរ​ដែល​គ្មាន​ឧបជ្ឈាយ៍​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាមណេរ​ដែល​គ្មាន​ឧបជ្ឈាយ៍​ ​ភិក្ខុ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ ​(​ដល់​សាមណេរ​)​ ​ដោយមាន​សង្ឃ​ជា​ឧបជ្ឈាយ៍​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​សង្ឃ​ជា​ឧបជ្ឈាយ៍​ឡើយ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​គណៈ​ ​ជា​ឧបជ្ឈាយ៍​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​គណៈ​ជា​ឧបជ្ឈាយ៍​ឡើយ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​មនុស្ស​ខ្ទើយ​។​បេ​។​ ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​មនុស្ស​លួចសំវាស​។​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​មនុស្ស​ដែល​ចូលពួក​តិរ្ថិយ​។​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​សត្វតិរច្ឆាន​។​ ​ភិក្ខុ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636793766290188892
ទៅកាន់ទំព័រ៖