ព្រះត្រៃបិដក ភាគ ០៦

ឧបជ្ឈាយ៍​ជា​លោហិតុប្បាទ​កៈ​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដោយមាន​ឧបជ្ឈាយ៍​ជា​ឧភតោព្យញ្ជនកៈ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៣៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​គ្មាន​បាត្រ​។​ ​ភិក្ខុ​ទាំងនោះ​ ​ត្រាច់​ទៅ​បិណ្ឌបាត​នឹង​ដៃ​ទាំងឡាយ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូច​ពួក​តិរ្ថិយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​គ្មាន​បាត្រ​ទេ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​គ្មាន​ចីវរ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​អាក្រាត​កាយ​ ​ត្រាច់​ទៅ​បិណ្ឌបាត​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូច​ពួក​តិរ្ថិយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កុំ​គប្បី​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​គ្មាន​ចីវរ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​គ្មាន​ទាំង​បាត្រ​ទាំង​ចីវរ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​អាក្រាត​ ​ត្រាច់​ទៅ​បិណ្ឌបាត​នឹង​ដៃ​ទាំងឡាយ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636793766811388703
ទៅកាន់ទំព័រ៖