ព្រះត្រៃបិដក ភាគ ០៦

តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូច​ពួក​តិរ្ថិយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កុំ​គប្បី​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​គ្មាន​ទាំង​បាត្រ​ទាំង​ចីវរ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ដែល​មាន​បាត្រ​ដែល​ខ្ចីគេ​។​ ​ម្ចាស់​បាត្រ​ទាំងឡាយ​នាំ​យក​បាត្រ​ត្រឡប់ទៅវិញ​ ​ក្នុង​កាលដែល​កុលបុត្រ​នោះ​បាន​ឧបសម្បទា​ហើយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ត្រាច់​ទៅ​បិណ្ឌបាត​នឹង​ដៃ​ទាំងឡាយ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូច​ពួក​តិរ្ថិយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​បុញ្ញសិរី​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កុំ​គប្បី​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ដែល​ខ្ចី​បាត្រ​គេ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ដែល​ខ្ចី​ចីវរ​គេ​។​ ​ម្ចាស់​ចីវរ​ទាំងឡាយ​នាំ​យក​ចីវរ​ត្រឡប់ទៅវិញ​ ​ក្នុង​កាលដែល​កុលបុត្រ​នោះ​បាន​ឧបសម្បទា​ហើយ​។​ ​ពួ​ភិក្ខុ​ទាំងនោះ​ត្រាច់​ទៅ​បិណ្ឌបាត​ទាំង​អាក្រាត​កាយ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ប្រហែលគ្នា​នឹង​ពួក​តិរ្ថិយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636793767063533125
ទៅកាន់ទំព័រ៖