ព្រះត្រៃបិដក ភាគ ០៦

ភិក្ខុ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ដែល​ខ្ចី​ចីវរ​គេ​ឡើយ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ដែល​ខ្ចី​ទាំង​បាត្រ​ ​និង​ចីវរ​គេ​។​ ​ពួក​ម្ចាស់​គេ​ក៏​នាំ​យក​បាត្រ​ ​និង​ចីវរ​ត្រឡប់ទៅវិញ​ក្នុង​កាលដែល​កុលបុត្រ​នោះ​បាន​ឧបសម្បទា​ហើយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​អាក្រាត​កាយ​ ​ត្រាច់​ទៅ​បិណ្ឌបាត​នឹង​ដៃទទេ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ប្រហែលគ្នា​នឹង​ពួក​តិរ្ថិយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កុំ​គប្បី​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ដែល​ខ្ចី​បាត្រ​និង​ចីវរ​គេ​ឡើយ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​

​ចប់​ ​វារៈ​សំដែង​អំពី​បុគ្គល២០ចំពូក​ដែល​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្បទា​។​


 [​១៣៥​]​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​បំបួស​មនុស្ស​ដាច់ដៃ​។​បេ​។​ ​បំបួស​មនុស្ស​ដាច់ជើង​។​ ​បំបួស​មនុស្ស​ដាច់​ទាំង​ដៃ​ទាំង​ជើង​។​ ​បំបួស​មនុស្ស​ដាច់​ត្រចៀក​។​ ​បំបួស​មនុស្ស​កំបុតច្រមុះ​។​ ​បំបួស​មនុស្ស​កំបុត​ទាំង​ត្រចៀក​ ​ទាំង​ច្រមុះ​។​ ​បំបួស​មនុស្ស​កំបុត​ម្រាមដៃ​។​ ​បំបួស​មនុស្ស​កំបុត​មេដៃ​ ​ឬ​មេជើង​។​ ​បំបួស​មនុស្ស​ដាច់​សរសៃ​ធំ​។​ ​បំបួស​មនុស្ស​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636793767415383250
ទៅកាន់ទំព័រ៖