ព្រះត្រៃបិដក ភាគ ០៦
មានម្រាមដៃជាប់គ្នា។ បំបួសមនុស្សគម។ បំបួសមនុស្សតឿ។ បំបួសមនុស្សពកក។ បំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម
(១) ។ បំបួសមនុស្សដែលគេវាយដោយរំពាត់
(២) ។ បំបួសមនុស្សដែលរាជការកត់ឈ្មោះទុក (រាជការព្យួរទោសទុក
(៣) ។ បំបួសមនុស្សមានជើងស្ទក់។ បំបួសមនុស្សមានរោគអាក្រក់
(៤) ។ បំបួសមនុស្សមានរូបទ្រុស្តបរិសទ្យ
(៥) ។ បំបួសមនុស្សដែលទើបនឹងខ្វាក់
(៦) ។ បំបួសមនុស្សក្ងែងដៃ ឬក្ងែងជើង។ បំបួសមនុស្សខ្ចក។ បំបួសមនុស្សស្លាប់កាយម្ខាង។ បំបួសមនុស្សខ្វិន។ បំបួសមនុស្សមានកំឡាំងថយព្រោះជរា។ បំបួសមនុស្សខ្វាក់ពីកំណើត។ បំបួសមនុស្សគ។ បំបួសមនុស្សថ្លង់។ បំបួសមនុស្សទាំងខ្វាក់ទាំងគ។ បំបួសមនុស្សទាំងខ្វាក់ ទាំងថ្លង់។ បំបួសមនុស្សទាំងគ ទាំងថ្លង់។ បំបួសមនុស្សទាំងខ្វាក់ទាំងគទាំងថ្លង់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ហាមថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ បំបួសមនុស្សកំបុតដៃ មិនត្រូវបំបួសមនុស្សកំបុតជើង មិនត្រូវបំបួសមនុស្សកំបុតទាំងដៃ ទាំងជើង មិនត្រូវបំបួសមនុស្សកំបុតត្រចៀក មិនត្រូវបំបួសមនុស្សកំបុតច្រមុះ
(១) មនុស្សដែលគេបោះត្រាដោយដែកក្តៅ ។ (២) មនុស្សដែលចំពាក់បំណុលគេជាដើម ហើយម្ចាស់ទ្រព្យវាយទាល់តែបែកខ្នង ។ (៣) មនុស្សទោសដែលរាជការចេញប្រកាសឲ្យរកចាប់ធ្វើទោស ។ (៤) មានរោគអាក្រក់មើលមិនជា មានរោគឫសដូងដុះ និងឫសដូងបាទជាដើម ។ (៥) មានរូបអាក្រក់ពេក ខ្ពស់ពេក ទាបពេកជាដើម ។ (៦) ក្នុងគម្ពីរមហាបច្ចរិជា ខ្វាក់ម្ខាង
ID: 636793768001976801
ទៅកាន់ទំព័រ៖