ព្រះត្រៃបិដក ភាគ ០៦

រលត់​ឧបាទាន​កើតមាន​ ​ព្រោះ​រលត់​តណ្ហា​ ​សេចក្តី​រលត់​ភព​កើតមាន​ ​ព្រោះ​រលត់​ឧបាទាន​ ​សេចក្តី​រលត់​ជាតិ​កើតមាន​ ​ព្រោះ​រលត់​ភព​ ​សេចក្តី​ចាស់​ ​ស្លាប់​ ​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ក៏​សឹងតែ​រលត់​ទៅ​ ​ព្រោះ​រលត់​នៃជា​តិ​ ​សេចក្តី​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​តែង​មាន​យ៉ាងនេះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នេះ​ហើយ​ ​ទើប​បន្លឺ​នូវ​ឧទាន​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​ធម៌​(១)​ ​ទាំងឡាយ​ ​រមែង​ប្រាកដ​ដល់​ខីណាសវ​ព្រាហ្មណ៍​ ​អ្នកមាន​ព្យា​យាម​ញុំាង​កិលេស​ឲ្យ​ក្តៅ​ ​អ្នក​ដុត​បង់​នូវ​កិលេស​ក្នុង​កាលណា​ ​សេចក្តី​សង្ស័យ​ទាំងឡាយ​ទាំងពួង​របស់​ខីណាសវ​ព្រាហ្មណ៍​នោះ​ក៏​សឹងតែ​រម្ងាប់​អស់​ទៅ​ក្នុង​កាលនោះ​ ​ព្រោះថា​ ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​ដឹង​ច្បាស់​នូវ​ធម៌​ព្រមទាំង​ហេតុ​។​

 ​[​២​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​រំពឹង​នូវ​បដិច្ចសមុប្បាទ​ធម៌​ ​ជា​អនុលោម​ប្ប​ដិ​លោម​ ​គឺ​ពិចារណា​បណ្តោយ​ចុះ​ ​និង​ច្រាស​ឡើង​ ​អស់​មជ្ឈិមយាម​នៃ​រាត្រី​ ​ដោយ​ន័យ​ថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​មាន​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​មាន​សង្ខារ​ជា​បច្ច័យ​ ​នាមរូប​កើតមាន​ ​ព្រោះ​មានវិញ្ញាណ​ជា​បច្ច័យ​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​មាន​នាមរូប​
(១) ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​ពោធិបក្ខិយធម៌​ ​និង​ចតុរារិយសច្ច​ធម៌​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636793411112967268
ទៅកាន់ទំព័រ៖