ព្រះត្រៃបិដក ភាគ ០៦

 ​[​១៣៩​]​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​ឧបសម្បទា​បេក្ខៈ​(​១​)​ ​របស់​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​។​ ​ទើប​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​បញ្ជូន​ទូត​ទៅ​ក្នុង​សំណាក់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ចូរ​អានន្ទ​មក​សូត្រ​អនុស្សាវនា​(​២​)​ ​ចំពោះ​ឧបសម្បទា​បេក្ខៈ​នេះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំករុណា​មិន​អាច​កាន់​យក​ ​(​ហៅ​)​ ​ឈ្មោះ​ព្រះ​ថេរៈ​ទេ​ ​(​ព្រោះ​)​ ​ព្រះ​ថេរៈ​ជា​គ្រូ​របស់ខ្ញុំ​ព្រះករុណា​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សូត្រ​អនុស្សាវនា​ ​ដោយ​គោត្តនាម​ក៏បាន​។​
 ​[​១៤០​]​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​ឧបសម្បទា​បេក្ខៈ​ពីរ​រូប​របស់​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​។​ ​អ្នក​ទាំងនោះ​ប្រកែកគ្នា​ថា​ ​ខ្ញុំ​នឹង​ ​(​បំពេញ​)​ ​ឧបសម្បទា​មុន​ ​ខ្ញុំ​នឹង​ ​(​បំពេញ​)​ ​ឧបសម្បទា​មុន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សូត្រ​អនុស្សាវនា​តែម្តង​ ​ចំពោះ​
​(​១​)​ ​សម្រាប់​ហៅ​សាមណេរ​ដែល​ចូល​ទៅ​សូម​ឧបសម្បទា​ជា​ភិក្ខុ​។​ ​(​២​)​ ​សូត្រ​ប្រកាស​សេចក្តី​បញ្ជាក់​ឲ្យ​សង្ឃ​ដឹង​ថា​ ​កុលបុត្រ​ដែល​សូម​ឧបសម្បទា​នោះ​ជា​អ្នក​បរិសុទ្ធ​ចាក​អន្តរាយិក​ធម៌​ជាដើម​។​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636793770207722963
ទៅកាន់ទំព័រ៖