ព្រះត្រៃបិដក ភាគ ០៦
ប្រតិពល ត្រូវឲ្យសង្ឃយល់ថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលមានឈ្មោះនេះ
(១) ជាឧបសម្បទាបេក្ខៈរបស់លោកដ៏មានអាយុឈ្មោះនេះ
(២) ។ បើកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំគួរប្រៀនប្រដៅឧបសម្បទាបេក្ខៈឈ្មោះនេះ។ ត្រូវខ្លួនឯងសន្មតខ្លួនយ៉ាងនេះ។ ភិក្ខុដទៃត្រូវសន្មតភិក្ខុដទៃដូចម្តេច។ គឺភិក្ខុឆ្លាសប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បើកម្មមានកាលគួរដល់សង្ឃហើយ គួរភិក្ខុមានឈ្មោះនេះ ប្រៀនប្រដៅឧបសម្បទាបេក្ខៈឈ្មោះនេះ។ ភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ។ ត្រូវភិក្ខុដែលមានការសន្មតិនោះចូលទៅរកឧបសម្បទាបេក្ខៈហើយ និយាយយ៉ាងនេះថា នែអ្នកមានឈ្មោះនេះ អ្នចាំស្តាប់ កាលនេះជាកាលពិត កាលមែនរបស់អ្នកហើយ ហេតុឯណាមានកាលបើភិក្ខុសួរហេតុនោះក្នុងកណ្តាលសង្ឃ (បើ) ហេតុមាន ត្រូវអ្នកនិយាយថាមាន ហេតុគ្មាន ត្រូវអ្នកនិយាយថាគ្មាន អ្នកកុំរឹងខ្លួនឡើយ កុំអៀនខ្មាសឡើយ ភិក្ខុទាំងឡាយ
(១)- (២) សម្រាប់ឲ្យបញ្ចូលឈ្មោះមែនទែនត្រង់នោះ បើឈ្មោះនាគក្តី តិស្សក្តី ពុទ្ធរក្ខិតក្តី ក៏ឲ្យច្រកត្រង់កន្លែងនោះ។
ID: 636793771856377260
ទៅកាន់ទំព័រ៖