ព្រះត្រៃបិដក ភាគ ០៦

តណ្ហា​នោះ​ដូចម្តេច​ ​តណ្ហា​នោះ​ ​គឺ​កាមតណ្ហា​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​កាមភព​)​១​ ​ភវតណ្ហា​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​រូបភព​ ​និង​អរូបភព​)​១​ ​វិភវ​តណ្ហា​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​ភព​សូន្យ​(​១​)​)​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​រលត់​នៃ​កង​ទុក្ខ​នេះឯង​ ​ហៅថា​ ​អរិយសច្ច​ ​បានខាង​និព្វាន​ធម៌​ ​ជាស​ភាវៈ​ ​នឿយណាយ​ ​និង​រំលត់​ដោយ​មិន​មាន​សេសសល់​ ​ជាស​ភាវៈ​លះបង់​ ​គ្រវែងចោល​ ​ជម្រុះ​ចោល​ ​មិន​អាល័យ​ ​ត្រង់​តណ្ហា​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រតិបត្តិ​នាំ​សត្វ​ឲ្យ​ដល់​នូវ​ព្រះនិព្វាន​ជាទី​រលត់​នៃ​កង​ទុក្ខ​នេះឯង​ ​ហៅថា​ ​អរិយសច្ច​ ​បានខាង​អរិយមគ្គ​ប្រកបដោយ​អង្គ៨នេះឯង​ ​អរិយមគ្គ​ប្រកបដោយ​អង្គ៨នោះ​ដូចម្តេច​ ​អរិយមគ្គ​ប្រកបដោយ​អង្គ៨នោះ​គឺ​ ​សេចក្តី​ឃើញត្រូវ១​។​បេ​។​ ​កា​រដម្កល់​ចិត្ត​ត្រូវ១​។​ ​
​[​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ ​ក្នុង​កាលពីមុន​មក​ថា​ ​កង​ទុក្ខ​នេះ​ឈ្មោះថា​ ​អរិយសច្ច​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​កើតឡើង​ហើយ​ដល់​តថាគត​ថា​
​(​១​)​ ​តាមន័យ​ក្នុង​អដ្ឋកថា​ ​និង​ដីកា​ថា​ ​តម្រេក​ប្រកបដោយ​កាមគុណ​ទាំង៥យ៉ាង​ ​ហៅថា​ ​កាមតណ្ហា​ ​តម្រេក​ក្នុង​រូបភព​ ​និង​អរូបភព​ ​តម្រេក​ប្រកបដោយ​សេចក្តី​អាល័យ​ក្នុង​ឈាន​ ​និង​សស្ស​ត​ទិដ្ឋិ​ ​ហៅថា​ ​ភវតណ្ហា​ ​តម្រេក​ប្រកបដោយ​ឧច្ឆេទ​ទិដ្ឋិ​ ​គឺ​យល់ថា​ ​សត្វ​ស្លាប់​ទៅ​សូន្យ​ ​ហៅថា​ ​វិភវ​តណ្ហា​។​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636793424085876085
ទៅកាន់ទំព័រ៖