ព្រះត្រៃបិដក ភាគ ០៦
នឹងសួរអ្នកយ៉ាងនេះថា អាពាធទាំងឡាយមានសភាពយ៉ាងនេះ គឺឃ្លង់ពក ស្រែង រីងរៃ ឆ្កួតជ្រូក អ្នកឯងមានឬទេ អ្នកឯងជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ ជាអ្នកមិនចំពាក់បំណុលគេឬ មិនមែនជារាជអាមាត្យទេឬ អ្នកឯងមាតាបិតាបានអនុញ្ញាតហើយឬ អ្នកឯងមានឆ្នាំពេញ២០ហើយឬ អ្នកឯងមានបាត្រចីវរបរិបូណ៌ហើយឬ អ្នកឯងឈ្មោះអ្វី ឧបជ្ឈាយ៍របស់អ្នកឯងឈ្មោះអ្វី។ មានពាក្យសួរថា ឧបសម្បទាបេក្ខៈ និងអាចារ្យមកជាមួយគ្នា
(១) ឬអ្វី។ វិសជ្ជនាថា មិនត្រូវមកជាមួយគ្នាទេ។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅមកមុនហើយ ឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលមានឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ។ ឧបសម្បទាបេក្ខៈនោះ ខ្ញុំប្រៀនប្រដៅរួចហើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ ឧបសម្បទាបេក្ខៈឈ្មោះនេះគួរមក។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅហៅឧបសម្បទាបេក្ខៈនោះថា អ្នកចូរមកដូច្នេះ។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅឲ្យឧបសម្បទាបេក្ខៈនោះ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាងហើយ ឲ្យថ្វាយបង្គំបាទាភិក្ខុទាំងឡាយហើយ ឲ្យអង្គុយច្រហោងផ្គងអញ្ជលីឡើង ហើយឲ្យសូមឧបសម្បទាថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃ បពិត្រព្រះគម្តែង
(១) ពាក្យនេះ ប្រហែលជាទើបនឹងច្រកថែមមកទេដឹង
ID: 636793772220458084
ទៅកាន់ទំព័រ៖