ព្រះត្រៃបិដក ភាគ ០៦

សង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ហើយ​ស្រោចស្រង់​ខ្ញុំ​ផង​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​សូម​ឧបសម្បទា​នឹង​សង្ឃ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ហើយ​ ​ស្រោចស្រង់​ខ្ញុំ​ផង​។​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​សូម​ឧបសម្បទា​នឹង​សង្ឃ​អស់​វារៈ​ជា​គំរប់​បីដង​ផង​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ហើយ​ ​ស្រោចស្រង់​ខ្ញុំ​ផង​។​ ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​ត្រូវឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បុគ្គល​នេះ​ ​ឈ្មោះ​នេះ​ជា​ឧបសម្បទា​បេក្ខៈ​របស់​លោក​ដ៏​មាន​អាយុ​ឈ្មោះ​នេះ​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​ខ្ញុំ​គួរ​សួរ​អន្តរាយិក​ធម៌​ទាំងឡាយ​ ​នឹង​ឧបសម្បទា​បេក្ខៈ​ឈ្មោះ​នេះ​។​ ​នែអ្នក​មានឈ្មោះ​នេះ​ ​អ្នកចាំ​ស្តាប់​ ​កាល​នេះ​ជា​កាល​ពិត​ ​កាល​មែន​របស់​អ្នក​ហើយ​ ​ហេតុ​ឯណា​កើត​ហើយ​ ​ខ្ញុំ​សូម​សួរ​ហេតុ​នោះ​ ​ហេតុ​មាន​ ​អ្នក​ត្រូវ​និយាយ​ថា​មាន​ ​ហេតុ​មិន​មាន​ ​អ្នក​ត្រូវ​និយាយ​ថា​មិន​មាន​ ​អាពាធ​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ឃ្លង់​ ​ពក​ ​ស្រែង​ ​រីងរៃ​ ​ឆ្កួតជ្រូក​ ​អ្នកឯង​មាន​ឬទេ​ ​អ្នកឯង​ជា​មនុស្ស​ឬ​ ​ជា​ប្រុស​ឬ​ ​ជា​អ្នកជា​ឬ​ ​មិន​ចំពាក់បំណុល​គេ​ទេ​ឬ​ ​មិន​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636793772501244144
ទៅកាន់ទំព័រ៖