ព្រះត្រៃបិដក ភាគ ០៦

មែន​ជា​រាជ​អាមាត្យ​ទេ​ឬ​ ​អ្នកឯង​មាតាបិតា​បាន​អនុញ្ញាត​ហើយ​ឬ​ ​អ្នកឯង​មាន​ឆ្នាំ២០បរិបូណ៌​ហើយ​ឬ​ ​អ្នកឯង​មាន​បាត្រ​ចីវរ​បរិបូណ៌​ហើយ​ឬ​ ​អ្នក​ឈ្មោះ​អ្វី​ ​ឧបជ្ឈាយ៍​របស់​អ្នក​ឈ្មោះ​អ្វី​។​ ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​ត្រូវឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បុគ្គល​នេះ​ ​ឈ្មោះ​នេះ​ ​ជា​ឧបសម្បទា​បេក្ខៈ​ ​របស់​លោក​ដ៏​មាន​អាយុ​ឈ្មោះ​នេះ​ ​បរិសុទ្ធ​ចាក​អន្តរាយិក​ធម៌​ទាំងឡាយ​ហើយ​។​ ​ឧបសម្បទា​បេក្ខៈ​នោះ​ ​មាន​បាត្រ​និ​ត​ចីវរ​បរិបូណ៌​ហើយ​។​ ​ឥឡូវ​ឧបសម្បទា​បេក្ខៈ​ឈ្មោះ​នេះ​ ​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ជា​ឧបជ្ឈាយ៍​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សូម​សង្ឃ​ឲ្យ​ឧបសម្បទា​ដល់​ឧបសម្បទា​បេក្ខៈ​ឈ្មោះ​នេះ​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បុគ្គល​នេះ​ ​ឈ្មោះ​នេះ​ ​ជា​ឧបសម្បទា​បេក្ខៈ​ ​របស់​លោក​ដ៏​មាន​អាយុ​ឈ្មោះ​នេះ​ ​បរិសុទ្ធ​ចាក​អន្តរាយិក​ធម៌​ទាំងឡាយ​ហើយ​។​ ​ឧបសម្បទា​បេក្ខៈ​មាន​បាត្រ​ចីវរ​បរិបូណ៌​ហើយ​។​ ​ឥឡូវ​ឧបសម្បទា​បេក្ខៈ​ ​ឈ្មោះ​នេះ​ ​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​។​ ​ឥឡូវ​សង្ឃ​ឲ្យ​ឧបសម្បទា​ដល់​ឧបសម្បទា​បេក្ខៈ​ ​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636793772800281248
ទៅកាន់ទំព័រ៖