ព្រះត្រៃបិដក ភាគ ០៦
ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទារបស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះជាឧបជ្ឈាយ៍ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈជាគំរប់ពីរដងផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ ឧបសម្បទាបេក្ខៈនោះ មានបាត្រនិងចីវរបរិបូណ៌ហើយ។ ឥឡូវឧបសម្បទាបេក្ខៈឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឥឡូវសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទារបស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំសូមសូត្រសេចក្តីនេះអស់វារៈជាគំរប់បីដងផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ
ID: 636793773113489163
ទៅកាន់ទំព័រ៖