ព្រះត្រៃបិដក ភាគ ០៦
បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ហើយ។ ឧបសម្បទាបេក្ខៈនោះមានបាត្រនិងចីវរបរិបូណ៌ហើយ។ ឥឡូវឧបសម្បទាបេក្ខៈ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឥឡូវសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទារបស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សង្ឃបានឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ហើយ។ ការឲ្យឧបសម្បទានេះគាប់ចិត្តដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ។
ចប់ ឧបសម្បទាកម្ម។
ID: 636793773370593868
ទៅកាន់ទំព័រ៖