ព្រះត្រៃបិដក ភាគ ០៦
ចីវរបង្សុកូល
(១) អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងសំពត់បង្សុកូលនោះអស់មួយជីវិត។ អតិរេកលាភ (៦យ៉ាង) គឺសំពត់ធ្វើពីសំបកឈើ១ សំពត់ធ្វើពីកប្បាស១ សំពត់ធ្វើពីសូត្រ១ សំពត់ធ្វើពីរោមសត្វ១ សំពត់ធ្វើពីធ្មៃ១ សំពត់ភង្គៈ គឺសំពត់ធ្វើពីរបស់ទាំងប្រាំលាយគ្នា១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។ បព្វជ្ជាអាស្រ័យម្លប់ឈើជាសេនាសនៈ អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងសេនាសនៈនោះអស់មួយជីវិត។ អតិរេកលាភ (៥យ៉ាង) គឺវិហារ១ អឌ្ឍយោគ (រោងបាំងមួយចំហៀង)១ ប្រាសាទវែង១ ប្រាសាទដំបូលត្រងិល១ គុហា១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។ បព្វជ្ជាអាស្រ័យភេសជ្ជៈដែលត្រាំដោយទឹកមូត្រស្អុយ អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងភេសជ្ជៈនោះអស់មួយជីវិត។ អតិរេកលាភ (៥យ៉ាង) គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្ញុំ១ ស្ករអំពៅ១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។
ចប់ និស្ស័យ៤។
[១៤៤] ក៏សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់ភិក្ខុមួយរូប ហើយចោលឲ្យនៅម្នាក់ឯង ក៏ចៀសចេញទៅ។ ភិក្ខុនោះមកតែម្នាក់ឯងតាមក្រោយ បានជួបនឹងស្រ្តីដែលធ្លាប់ជាប្រពន្ធអំពីដើមក្នុងចន្លោះផ្លូវ។ ស្រ្តីនោះនិយាយយ៉ាងនេះថា ឥឡូវនេះ អ្នកឯងបួស
(១) សម្ពត់ដែលគេចោលលើគំនរដី ឬសំរាមហើយរើសយកមកធ្វើជាចីវរ។
ID: 636793774415523635
ទៅកាន់ទំព័រ៖