ព្រះត្រៃបិដក ភាគ ០៦
ដោយហោចទៅ ត្រឹមតែស្មៅមួយទង។ ភិក្ខុណាមួយកាន់យករបស់មានតម្លៃ១បាទក្តី គួរដល់១បាទក្តី លើសជាង១បាទក្តី ដែលគេមិនបានឲ្យ គឺកាន់យកដោយថេយ្យចិត្ត ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ។ ធម្មតា ស្លឹកឈើលឿង (ទុំ) ដែលជ្រុះចុះចាកទងហើយ មិនគួរមានពណ៌ខៀវ (ស្រស់ខ្ចី) វិញបាន មានឧបមាយ៉ាងណាមិញ ភិក្ខុកាន់យករបស់មានតម្លៃ១បាទក្តី គួរដល់១បាទក្តី លើសជាង១បាទក្តី ដែលគេមិនបានឲ្យ គឺកាន់យកដោយថេយ្យចិត្ត មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត។ ភិក្ខុឧបសម្បន្នហើយ មិនត្រូវក្លែងធ្វើសត្វឲ្យធ្លាក់ចុះចាកជីវិតឡើយ ដោយហោចទៅ តាំងពីស្រមោចខ្មៅ និងស្រមោចក្រហម។ ភិក្ខុក្លែងធ្វើរាងកាយមនុស្សឲ្យធ្លាក់ចុះចាកជីវិត រាប់តាំងពីរំលូតគភ៌ដោយហោចទៅ ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ។ ធម្មតា ថ្មក្រាស់ បែកជាពីរហើយ ជាធម្មជាតិជិតវិញមិនបាន មានឧបមាយ៉ាងណាមិញ ភិក្ខុក្លែងធ្វើនូវរាងកាយមនុស្សឲ្យធ្លាក់ចុះចាកជីវិត ក៏មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត។ ភិក្ខុឧបសម្បន្នហើយ
ID: 636793774963044951
ទៅកាន់ទំព័រ៖