ព្រះត្រៃបិដក ភាគ ០៦

មិន​ត្រូវ​និយាយ​អួត​ឧត្តរិមនុស្ស​ធម្ម​ ​ដោយ​ពាក្យ​ថា​ ​អាត្មា​ត្រេកអរ​ចំពោះ​ក្នុង​ផ្ទះ​ស្ងាត់​ដូច្នេះ​ ​ដោយហោចទៅ​។​ ​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​ដែល​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ហើយ​ ​និយាយ​អួត​ឧត្តរិមនុស្ស​ធម្ម​ ​គឺ​ឈាន​ក្តី​ ​វិមោក្ខ​ក្តី​ ​សមាធិ​ក្តី​ ​សមាបត្តិ​ក្តី​ ​មគ្គ​ក្តី​ ​ផល​ក្តី​ ​ដែល​មិន​ពិត​ ​ភិក្ខុ​នោះ​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជាស​ក្យៈ​។​ ​ធម្មតា​ ​ដើមត្នោត​កំបុត​ចុង​ហើយ​ ​មិន​គួរ​ដុះឡើង​ទៀត​បាន​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​ដែល​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ហើយ​ ​និយាយ​អួត​ឧត្តរិមនុស្ស​ធម្ម​ ​ដែល​មិន​មាន​ ​មិន​ពិត​ ​ក៏​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​សក្យៈ​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​ ​អ្នក​មិន​ត្រូវ​ធ្វើ​កិច្ច​នោះ​អស់មួយជីវិត​។​

​ចប់​ ​កិច្ច​មិន​គួរ​ធ្វើ៤យ៉ាង​។​


 [​១៤៥​]​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ហើយក៏​សឹក​ទៅ​។​ ​អ្នកនោះ​ត្រឡប់​មក​សូម​ឧបសម្បទា​នឹង​ភិក្ខុ​ទាំងឡាយ​ទៀត​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ហើយ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636793775252911531
ទៅកាន់ទំព័រ៖