ព្រះត្រៃបិដក ភាគ ០៦

កង​ទុក្ខ​នោះ​ឯង​ ​ឈ្មោះថា​ ​អរិយសច្ច​ ​បុគ្គល​គួរ​កំណត់​ដឹង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលពីមុន​មក​ថា​ ​កង​ទុក្ខ​នោះ​ឯង​ ​ឈ្មោះថា​ ​អរិយសច្ច​ ​ដែល​បុគ្គល​បាន​កំណត់​ដឹង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលពីមុន​មក​ថា​ ​តណ្ហា​ជា​ដែន​កើតឡើង​នៃ​កង​ទុក្ខ​នេះ​ ​ឈ្មោះថា​ ​អរិយសច្ច​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ថា​ ​តណ្ហា​ជា​ដែន​កើតឡើង​នៃ​កង​ទុក្ខ​នោះ​ឯង​ ​ឈ្មោះថា​ ​អរិយសច្ច​ដែល​បុគ្គល​គួរ​លះ​ចោល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលពីមុន​មក​ថា​ ​តណ្ហា​ជា​ដែន​កើតឡើង​នៃ​កង​ទុក្ខ​នោះ​ឯង​ ​ឈ្មោះថា​អរិយសច្ច​ ​ដែល​បុគ្គល​លះ​ចោល​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636793424376826596
ទៅកាន់ទំព័រ៖