ព្រះត្រៃបិដក ភាគ ០៦
សឹកទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយទៀត។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងអ្នកនោះយ៉ាងនេះថា អ្នកនឹងឃើញអាបត្តិនោះទេ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងឃើញអាបត្តិនោះ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើនិយាយថា ខ្ញុំករុណានឹងមិនឃើញអាបត្តិនោះទេ មិនត្រូវបំបួសទេ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរអ្នកនោះថា លោកនឹងឃើញអាបត្តិនោះឬទេ។ បើសាមណេរនោះនិយាយថា ខ្ញុំករុណានឹងឃើញ ត្រូវឲ្យឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណានឹងមិនឃើញទេ មិនត្រូវឲ្យឧបសម្បទាទេ។ លុះភិក្ខុទាំងឡាយឲ្យឧបសម្បទាហើយ ត្រូវសួរភិក្ខុនោះថា លោកនឹងឃើញអាបត្តិនោះទេ។ បើភិក្ខុនោះនិយាយថា ខ្ញុំករុណានឹងឃើញ ភិក្ខុទាំងឡាយត្រូវសូត្រឱសារណកម្មចុះ
(១) បើនិយាយថា ខ្ញុំករុណានឹងមិនឃើញទេ មិនត្រូវសូត្រឱសារណកម្មឡើយ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្មហើយ ត្រូវសួរភិក្ខុនោះថា ឥឡូវលោកឃើញអាបត្តិនោះឬទេ។ បើភិក្ខុនោះឃើញ ការឃើញនេះជាការល្អ បើមិនឃើញទេ កាលបើភិក្ខុទាំងឡាយបានសេចក្តីព្រមព្រៀងគ្នា ត្រូវលើកវត្តភិក្ខុនោះទៀត កាលបើមិនបាន
(១) គឺសង្ឃត្រូវសូត្ររម្ងាប់កម្មនោះ លើកលែងធ្វើទោសតទៅ (មានសេចក្តីពិស្តារក្នុងកម្មក្ខន្ធកៈ)។
ID: 636793775591590902
ទៅកាន់ទំព័រ៖