ព្រះត្រៃបិដក ភាគ ០៦

សូត្រ​ឱសារណកម្ម​ហើយ​ ​ត្រូវ​និយាយ​នឹង​ភិក្ខុ​នោះ​ថា​ ​ចូរ​លោក​ធ្វើ​តប​អាបត្តិ​នោះ​ចុះ​។​ ​បើ​ភិក្ខុ​នោះ​ធ្វើ​តប​ ​ការ​ធ្វើ​តប​នេះ​ជាការល្អ​ ​បើ​មិន​ធ្វើ​តប​ទេ​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​បាន​សេចក្តី​ព្រមព្រៀង​គ្នា​ ​ត្រូវលើ​ក​វត្ត​ភិក្ខុ​នោះ​ទៀត​ ​កាលបើ​មិនបាន​សេចក្តី​ព្រមព្រៀង​គ្នា​ទេ​ ​មិន​ត្រូវអាបត្តិ​ព្រោះ​បរិភោគ​រួម​ ​ព្រោះ​នៅ​រួម​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ហើយ​សឹក​ទៅ​។​ ​អ្នកនោះ​ត្រឡប់​មក​សូម​ឧបសម្បទា​នឹង​ភិក្ខុ​ទាំងឡាយ​ទៀត​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​និយាយ​នឹង​អ្នកនោះ​យ៉ាងនេះ​ថា​ ​អ្នក​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នោះ​ទេ​។​ ​បើ​អ្នកនោះ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​លះបង់​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​បំបួស​ចុះ​ ​បើ​និយាយ​ថា​ ​ខ្ញុំ​នឹង​មិន​លះបង់​ទេ​ ​មិន​ត្រូវ​បំបួស​ទេ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ​បំបួស​ហើយ​ ​ត្រូវ​សួរ​សាមណេរ​នោះ​ថា​ ​អ្នក​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នោះ​ទេ​។​ ​បើ​សាមណេរ​នោះ​និយាយ​ថា​ ​ខ្ញុំករុណា​នឹង​លះបង់​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ចុះ​ ​បើ​និយាយ​ថា​ ​ខ្ញុំករុណា​មិន​លះបង់​ទេ​ ​មិន​ត្រូវឲ្យ​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636793776817521021
ទៅកាន់ទំព័រ៖