ព្រះត្រៃបិដក ភាគ ០៦
[១៤៦] កាលបើព្រះវិន័យមានប្រយោជន៍ធំ នាំមកនូវសេចក្តីសុខដល់ភិក្ខុមានសីលជាទីស្រឡាញ់ទាំងឡាយ ជាសភាវទ្រទ្រង់ទុកនូវសាសនាផង ជាទីគោចររបស់ព្រះជិនស្រី ជាសព្វញ្ញូផង មិនមែនជាវិស័យនៃបុគ្គលដទៃ ជាទីក្សេមក្សាន្តដែលព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយ ដោយប្រពៃ ដើម្បីសង្កត់សង្កិននូវពួកភិក្ខុដែលមានសេចក្តីប្រាថ្នាលាមកផង ដើម្បីដម្កល់ដម្កើងនូវពួកភិក្ខុដែលមានសេចក្តីខ្មាសផង ដោយឥតសង្ស័យ អ្នកប្រាជ្ញដែលមានប្រក្រតីធ្វើនូវប្រយោជន៍ដ៏សមគួរ តែងប្រតិបត្តិដោយឧបាយ ក្នុងខន្ធកវិន័យផង ក្នុងបរិវារៈផង ព្រមទាំងមាតិកា។ បុគ្គលណាមិនស្គាល់គោ បុគ្គលនោះនឹងរក្សាហ្វូងគោដូចម្តេចបាន យ៉ាងណាមិញ ភិក្ខុណា
ID: 636793777509250586
ទៅកាន់ទំព័រ៖