ព្រះត្រៃបិដក ភាគ ០៦
មិនស្គាល់សីល ភិក្ខុនោះនឹងរក្សាសេចក្តីសង្រួមក្នុងសីលដូចម្តេចបាន យ៉ាងនោះដែរ។ បើទុកជាព្រះសូត្រ និងព្រះអភិធម្មសាបសូន្យអស់ទៅហើយ តែបើព្រះវិន័យមិនទាន់វិនាសនៅឡើយទេ ព្រះសាសនាឈ្មោះថា ឋិតឋេរតទៅទៀតបាន។ ព្រោះហេតុនៃការសង្គាយនានោះ ខ្ញុំនឹងពោលនូវឧទ្ទានតាមលំដាប់ដោយសមគួរតាមប្រាជ្ញា ចូរលោកទាំងឡាយចាំស្តាប់ខ្ញុំជាអ្នកពោល។ វត្ថុផង និទានផង ន័យនៃអាបត្តិទាំងឡាយផង បេយ្យាលៈផង វត្ថុជាដើមនោះ ខ្ញុំលំបាកនឹងធ្វើឲ្យអស់សព្វគ្រប់ ចូរលោកទាំងឡាយ ជ្រាបច្បាស់នូវវត្ថុជាដើមនោះ តាមន័យ (នៃឧទ្ទានគាថាដែលខ្ញុំពោលដោយសង្ខេបតទៅនេះចុះ)។ រឿងព្រះសម្ពុទ្ធទ្រង់គង់ក្រោមពោធិព្រឹក្ស១ រឿងទ្រង់គង់ក្រោមរាជាយតនព្រឹក្ស១ រឿងទ្រង់ត្រឡប់មកកាន់អជបាលនិគ្រោធវិញ ហើយទ្រង់ពុទ្ធបរិវិតក្ក១ រឿងសហម្បតិព្រហ្ម១
ID: 636793777797477072
ទៅកាន់ទំព័រ៖