ព្រះត្រៃបិដក ភាគ ០៦

​ទ្រង់​នាំ​យក​ផ្លែ​ព្រីង១​ ​រឿង​ទ្រង់​នាំ​យក​ផ្លែស្វាយ១​ ​រឿង​ទ្រង់​នាំ​យក​ផ្លែ​កន្ទួតព្រៃ​(​១​)​១​ ​រឿង​ទ្រង់​នាំ​យក​ផ្លែ​សម៉១​ ​រឿង​ទ្រង់​នាំ​យក​ផ្កា​បារិច្ឆត្តក​ព្រឹក្ស១​ ​រឿង​ទ្រង់​ធ្វើ​បាដិហារិយ៍​ត្រាស់​ថា​ ​ម្នាល​កស្សប​ ​ឧស​ចូរ​បែក១​ ​រឿង​ទ្រង់​ត្រាស់​ថា​ ​ភ្លើង​ចូរ​ឆេះ១​ ​រឿង​ទ្រង់​ត្រាស់​ថា​ ​ភ្លើង​ចូរ​រលត់១​ ​រឿង​ពួក​ជដិល​មុជទឹក១​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​និម្មិត​ជើងក្រាន១​ ​រឿង​ភ្លៀង១​ ​រឿង​ព្រះសម្ពុទ្ធ​គង់​ក្នុង​គ​យា​សីស​ប្រទេស១​ ​រឿង​ទ្រង់​គង់​ក្នុង​ល​ដ្ឋិ​វន​ឧទ្យាន​ ​(​សួន​ព្រៃ​ត្នោត​)​១​ ​រឿង​ព្រះបាទ​មា​គ​ធរា​ជ១​ ​រឿង​ឧប​តិ​ស្ស​មាណព១​ ​រឿង​កោលិត​មាណព១​ ​រឿង​អ្នក​ដែន​មគធៈ​ដឹង​ច្បាស់​ថា​ពួក​កុលបុត្រ​ប្រព្រឹត្ត​ព្រហ្មចារ្យ១​ ​រឿង​ពួក​ភិក្ខុ​ស្លៀកដណ្តប់​មិនល្អ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ឧបជ្ឈាយ៍​បណ្តេញ​សទ្ធិវិហារិក​ដែល​ប្រព្រឹត្ត​មិនល្អ១​ ​រឿង​ព្រាហ្មណ៍​ស្គាំងស្គម​សៅហ្មង១​ ​រឿង​ភិក្ខុ​ប្រព្រឹត្ត​អនាចារ១​ ​

​(​១​)​ ​បាលី​ថា​ ​អា​មណ្ឌោ​ ​ធ្លាប់​ប្រែថា​ ​ល្ហុង​ ​តែ​ត្រង់​ពាក្យ​ថា​ ​អា​មណ្ឌោ​នេះ​ ​ឃើញ​ក្នុង​ច្បាប់​ឱ​រុ​បថា​ ​អា​មល​កោ​ ​ដែល​ប្រែថា​កន្ទួតព្រៃ​ ​ហេតុនេះ​ ​គួរ​ប្រែថា​ ​កន្ទួតព្រៃ​វិញ​ ​ព្រោះ​រឿង​ខាងដើម​ថា​ ​ព្រះសម្ពុទ្ធ​ទ្រង់​នាំ​យក​ផ្លែ​កន្ទួតព្រៃ​។​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636793778521088460
ទៅកាន់ទំព័រ៖