ព្រះត្រៃបិដក ភាគ ០៦

​ត្រូវ​ឧបជ្ឈាយ៍​ស្វែងរក​ដំ​ឡៃ​ចីវរ​ឲ្យ១​ ​រឿង​ទ្រង់​ត្រាស់​ថា​ ​បើ​តិរ្ថិយ​មិនទាន់​កោរសក់​ ​ត្រូវ​សង្ឃ​អបលោក​ធ្វើ​ភណ្ឌុកម្ម​ឲ្យ១​ ​រឿង​ទ្រង់​ត្រាស់​ថា​ ​បើ​ជដិល​ជា​កម្ម​វាទី​ ​កិរិយ​វាទី​ ​មិនបាច់​ឲ្យ​នៅ​បរិវាស១​ ​រឿង​ទ្រង់​ត្រាស់​ថា​ ​បើជា​តិ​សក្យៈ​ធ្លាប់​ជា​តិរ្ថិយ​មក​បួស​ ​មិនបាច់​ឲ្យ​នៅ​បរិវាស១​ ​រឿង​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​បំបួស​មនុស្ស​មាន​អាពាធ៥យ៉ាង​ក្នុង​ដែន​មគធៈ១​ ​រឿង​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​បំបួស​រាជអមាត្យ១​ ​រឿង​ភិក្ខុ​បំបួស​អង្គុលិមាល​ចោរ​ ​ក្រោយមក​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​បំបួស​ចោរ១​ ​រឿង​ព្រះបាទ​មា​គ​ធរា​ជ​ទ្រង់​អនុញ្ញាត​ទោស​ដល់​ពួក​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា១​ ​រឿង​ព្រះសម្ពុទ្ធ​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​បំបួស​ចោរ​ទំ​លាយ​គុក១​ ​រឿង​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​បំបួស​ចោរ​ដែល​រាជការ​ព្យួរទោស​ទុក១​ ​រឿង​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​បំបួស​មនុស្ស​ដែល​មានស្នាម​រំពាត់១​ ​រឿង​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​បំបួស​មនុស្ស​ដែលគេ​បៀតបៀន​ឲ្យ​មាន​ស្លាកស្នាម១​ ​រឿង​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​បំបួស​មនុស្ស​ដែល​ជំពាក់បំណុល​គេ១​ ​រឿង​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​បំបួស​មនុស្ស​ខ្ញុំគេ១​ ​រឿង​ភិក្ខុ​បំបួស​ទារក​កោរ​ទុកជុក១​ ​រឿង​ភិក្ខុ​បំបួស​ទារក​ឈ្មោះ​ឧបាលិ១​ ​រឿង​ត្រកូល​វិនាស​ដោយ​អហិវាតករោគ១​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636793779153474630
ទៅកាន់ទំព័រ៖