ព្រះត្រៃបិដក ភាគ ០៦
កើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា និព្វានធម៌ជាទីរលត់នៃកងទុក្ខនេះ ឈ្មោះថា អរិយសច្ចដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា និព្វានធម៌ជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ចដែលបុគ្គលគួរធ្វើអោយជាក់ច្បាស់។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា និព្វានធម៌ជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលបានធ្វើឲ្យជាក់ច្បាស់ហើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា សេចក្តីប្រតិបត្តិ នាំសត្វឲ្យដល់នូវនិព្វាននេះឈ្មោះថា អរិយសច្ចដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់តថាគតថា សេចក្តីប្រតិបត្តិនាំសត្វឲ្យដល់និព្វានជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលគួរចំរើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើត
ID: 636793424637035053
ទៅកាន់ទំព័រ៖