ព្រះត្រៃបិដក ភាគ ០៦

​រឿង​ត្រកូល​ជា​ឧបដ្ឋាក​របស់​ព្រះ​អានន្ទ​មាន​សទ្ធា១​ ​រឿង​ក​ណ្ត​ក​សាមណេរ១​ ​រឿង​មនុស្ស​ពោលទោស​ភិក្ខុ​ថា​ ​ទិស​ចង្អៀត១​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​ក្នុង​និគ្រោធារាម​ទៀប​ក្រុង​កបិលវត្ថុ១​ ​រឿង​ព្រះ​សារីបុត្ត​បំបួស​ទារក១​ ​រឿង​ទ្រង់​អនុញ្ញាត​សិក្ខាបទ១០ដល់​សាមណេរ១​ ​រឿង​សាមណេរ​នៅ​ដោយ​មិន​គោរព​កោតក្រែង​ភិក្ខុ១​ ​រឿង​ភិក្ខុ​ត្រិះរិះ​ថា​គួរ​ធ្វើទណ្ឌកម្ម​ដូចម្តេច​ដល់​សាមណេរ១​ ​រឿង​ភិក្ខុ​ធ្វើ​អាវរណកម្ម​ដល់​ពួក​សាមណេរ​ទួទៅ​ទាំង​អារាម​របស់​សង្ឃ​ទាំងមូល១​ ​រឿង​ភិក្ខុ​ធ្វើ​អាវរណកម្ម​ដល់​ពួក​សាមណេរ​ចំពោះ​អាហារ​តាម​មុខទ្វារ១​ ​រឿង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ធ្វើ​អាវរណកម្ម​ ​ដល់​ពួក​សាមណេរ​មិន​ប្រាប់​ឧបជ្ឈាយ៍១​ ​រឿង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រលោម​យក​សាមណេរ​របស់​ភិក្ខុ​ជា​ថេរៈ១​ ​រឿង​កណ្ឌ​ក​សា​មណេ​រប្រ​ទុ​ស្ត​ភិក្ខុនី​ឈ្មោះ​ក​ណ្ត​កី១​ ​រឿង​ព្រះសម្ពុទ្ធ​ទ្រង់​ហាមមិនឲ្យ​បំបួស​បណ្ឌក១​ ​រឿង​ទ្រង់​ហាមមិនឲ្យ​បំបួស​មនុស្ស​ដែល​លួចសំវាស១​ ​រឿង​ទ្រង់​ហាមមិនឲ្យ​បំបួស​ភិក្ខុ​ដែល​រត់​ទៅ​ចូលពួក​តិរ្ថិយ១​ ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636793779498434361
ទៅកាន់ទំព័រ៖