ព្រះត្រៃបិដក ភាគ ០៦

បាទ​ពិម្ពិសារ​សេ​និយៈ​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​ព្រះករុណា​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​កើត​ចិត្ត​ត្រិះរិះ​ឡើង​យ៉ាងនេះ​ថា​ ​ក៏​ឥឡូវនេះ​ ​ពួ​ក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃ​ ​តែង​ប្រជុំ​គ្នា​និយាយ​ធម៌​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ខ​ ​មនុស្ស​ទាំងឡាយ​ ​តែង​ចូល​ទៅ​រក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ដើម្បី​ស្តាប់ធម៌​ ​ពួក​មនុស្ស​ទាំងនោះ​ ​ក៏​កើត​សេចក្តី​ស្រឡាញ់​ ​កើត​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ពួ​ក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃ​ ​ពួ​ក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃ​ ​ក៏បាន​បក្ខពួក​ឡើង​ ​បើ​ដូច្នោះ​ ​គួរតែ​លោកម្ចាស់​ទាំងឡាយ​ប្រជុំ​គ្នា​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ខ​ដែរ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​សូម​ទ្រង់​អនុញ្ញាត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោកម្ចាស់​ទាំងឡាយ​ ​ត្រូវតែ​ប្រជុំ​គ្នា​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​ទី៨នៃ​បក្ខ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភា​គ​ញុំាង​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​ប្រតិបត្តិ​ល្អ​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ដែល​ព្រះ​ដ៏​មាន​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636793782173427362
ទៅកាន់ទំព័រ៖