ព្រះត្រៃបិដក ភាគ ០៦

ព្រះ​ភាគ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​ប្រតិបត្តិ​ល្អ​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​(​យាង​វិល​ខាងស្តាំ​)​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ប្រជុំ​គ្នា​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ខ​។​
 [​១៤៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដឹង​ថា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អនុញ្ញាត​ឲ្យ​ប្រជុំ​គ្នា​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ខ​ហើយ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ប្រជុំ​គ្នា​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ខ​ ​ហើយ​អង្គុយ​នៅតែ​ស្ងៀម​។​ ​មនុស្ស​ទាំងឡាយ​ក៏​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ដើម្បី​ស្តាប់ធម៌​។​ ​មនុស្ស​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​សមណៈ​ទាំងឡាយ​ ​ជា​សក្យ​បុត្រ​ ​មិនសមបើ​នឹង​មក​ប្រជុំ​គ្នា​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ខ​ ​ហើយ​អង្គុយ​នៅតែ​ស្ងៀម​ ​ដូចជា​ជ្រូក​ធាត់​ ​(​ដូច្នេះ​)​ ​សោះ​ ​គួរតែ​លោក​ទាំងឡាយ​ប្រជុំ​គ្នា​ ​ហើយ​និយាយ​ធម៌​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ពាក្យ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636793782476114674
ទៅកាន់ទំព័រ៖