ព្រះត្រៃបិដក ភាគ ០៦

ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ប្រជុំ​គ្នា​ ​និយាយ​ធម៌​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ខ​។​
 ​[​១៤៩​]​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សម្ងំ​ក្នុង​ទីស្ងាត់​កើត​ព្រះទ័យ​ត្រិះរិះ​ឡើង​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​មានតែ​តថាគត​អនុញ្ញាត​សិក្ខាបទ​ទាំងឡាយ​នោះ​ដែល​តថាគត​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​ជា​បា​តិ​មោក្ខុ​ទ្ទេស​ដល់​ពួក​ភិក្ខុ​ទាំងនោះ​ ​បា​តិ​មោក្ខុ​ទ្ទេ​សនោះ​នឹង​បាន​ជា​ឧបោសថកម្ម​របស់​ភិក្ខុ​ទាំងឡាយ​នោះ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ចេញ​ចាកទី​សម្ងំ​ក្នុង​ពេលថ្ងៃ​រសៀល​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ហើយ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុងថ្ងៃនេះ​ ​តថាគត​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​កើត​ចិត្ត​ត្រិះរិះ​ឡើង​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​តថាគត​អនុញ្ញាត​សិក្ខាបទ​ទាំងឡាយ​នោះ​ ​ដែល​តថាគត​បញ្ញត្តដល់​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​ជា​បា​តិ​មោក្ខុ​ទ្ទេស​ដល់​ភិក្ខុ​ទាំងឡាយ​នោះ​ ​បា​តិ​មោក្ខុ​ទ្ទេ​សនោះ​នឹងជា​ឧបោសថកម្ម​របស់​ភិក្ខុ​ទាំងឡាយ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សំដែង​នូវ​បាតិមោក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​សំដែង​យ៉ាងនេះ​។​ ​គឺ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636793782796853020
ទៅកាន់ទំព័រ៖