ព្រះត្រៃបិដក ភាគ ០៦

ឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលពីមុន​មក​ថា​ ​សេចក្តី​ប្រតិបត្តិ​នាំ​សត្វ​ឲ្យ​ដល់​នូវ​និព្វាន​ជាទី​រលត់​នៃ​កង​ទុក្ខ​នោះ​ឯង​ ​ឈ្មោះថា​ ​អរិយសច្ច​ ​ដែល​បុគ្គល​ចំរើន​ហើយ​។​
 ​[​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ញាណទស្សនៈ​ ​(​ការ​ដឹងការ​ឃើញ​)​ ​តាមពិត​ ​មា​នប​រិ​វដ្តៈ៣​ ​មាន​អាការៈ១២យ៉ាងនេះ​ ​ក្នុង​អរិយសច្ច​ទាំងឡាយ៤នេះ​របស់​តថាគត​ ​នៅ​មិនទាន់​បរិសុទ្ធ​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក៏​មិនទាន់​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ចំពោះ​នូវ​សម្មាសម្ពោធិ​ញាណ​ដ៏​ប្រសើរ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​និង​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទេវតា​និង​មនុស្ស​ត្រឹមនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ញាណទស្សនៈ​ ​តាមពិត​ ​មា​នប​រិ​វដ្តៈ៣​ ​មាន​អាការៈ១២យ៉ាងនេះ​ ​ក្នុង​អរិយសច្ច​ទាំងឡាយ៤នេះ​ ​របស់​តថាគត​ ​បរិសុទ្ធ​ហើយ​ក្នុង​កាលណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​តថាគត​ប្តេជ្ញា​ខ្លួន​ថា​ជា​អ្នក​ត្រាស់​ដឹង​ចំពោះ​នូវ​សម្មាសម្ពោធិ​ញាណ​ដ៏​ប្រសើរ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទេវតា​និង​មនុស្ស​ក្នុង​កាលនោះ​។​ ​ម្យ៉ាងទៀត​ ​ទស្សនកិច្ច​ ​គឺ​កា​ដឹង​ ​កើតឡើង​ដល់​តថាគត​ថា​ ​វិមុត្តិ​ ​(​គឺ​អរហត្តផល​)​ ​របស់​តថាគត
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636793424930013568
ទៅកាន់ទំព័រ៖