ព្រះត្រៃបិដក ភាគ ០៦

បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គួរ​ធ្វើ​ឧបោសថ​ ​គួរ​សំដែង​នូវ​បាតិមោក្ខ​។​ ​បុព្វកិច្ច​(​១​)​ ​របស់​សង្ឃ​ដូចម្តេច​។​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចូរ​លោក​ទាំងឡាយ​ប្រាប់​សេចក្តី​បរិសុទ្ធិ​។​ ​ខ្ញុំ​នឹង​សំដែង​នូវ​បាតិមោក្ខ​។​ ​យើង​ទាំងឡាយ​ដែល​មាននៅ​ទាំងអស់គ្នា​ ​ចូរ​ប្រុង​ស្តាប់​យកចិត្ត​ទុកដាក់​នូវ​បាលី​នោះ​។​ ​លោក​អង្គ​ណា​មាន​អាបត្តិ​ ​ត្រូវ​លោក​អង្គ​នោះ​ប្រាប់​ ​កាលបើ​មិន​មាន​អាបត្តិ​ទេ​ ​ត្រូវ​នៅ​ឲ្យ​ស្ងៀម​។​ ​ខ្ញុំ​នឹង​សំគាល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ថា​ ​ជា​បុគ្គល​បរិសុទ្ធ​ ​ដោយ​ភាវៈ​ស្ងៀម​។​ ​ដូចជា​បុគ្គល​ដែល​ត្រូវ​គេ​សួរ​បញ្ហា​ចំពោះ​រូប​ម្នា​ក់ៗ​តែង​ដោះស្រាយ​ ​យ៉ាងណាមិញ​ ​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជា​គំរប់​បីដង​យ៉ាងនេះ​ ​ក្នុង​បរិសទ្យ​មាន​សភាព​យ៉ាងនេះ​ ​ក៏​ដូច្នោះ​ដែរ​។​ ​ភិក្ខុ​ណាមួយ​ ​កាលដែល​ខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជា​គំរប់​បីដង​ ​ទើប​រលឹក​ឃើញ​ ​តែ​មិន​ប្រាប់​អាបត្តិ​ដែល​មាន​ ​ភិក្ខុ​នោះ​ ​ត្រូវ​សម្បជានមុសាវាទ​។​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ក៏​ឯ​សម្បជានមុសាវាទ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ជា​ធម៌​ធ្វើ​សេចក្តី​អន្តរាយ​មួយ​ដែរ​
​(​១​)​ ​កិច្ច​ដែល​សង្ឃ​ត្រូវ​ចាត់ចែង​ឲ្យ​ស្រេច​មុន​ធ្វើ​ឧបោសថ​។​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636793783134212315
ទៅកាន់ទំព័រ៖