ព្រះត្រៃបិដក ភាគ ០៦

ហេតុ​នោះ​ ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​ហើយ​ ​រលឹក​ឃើញ​ ​ប្រាថ្នា​សេចក្តី​បរិសុទ្ធ​ ​ត្រូវ​ប្រាប់​អាបត្តិ​ដែល​មាន​។​ ​ព្រោះថា​ ​អាបត្តិ​ដែល​ភិក្ខុ​ប្រាប់​ហើយ​ ​ជា​ការ​ស្រួល​។​
 [​១៥០​]​ ​ត្រង់​ពាក្យ​ថា​ ​បាតិមោក្ខ​ ​សេចក្តី​ថា​ ​ធម្មជាត​នេះ​ជាដើម​ ​ធម្មជាត​នេះ​ជា​ប្រធាន​ ​ធម្មជាត​នៃជា​មុ​នដ​ម្បូ​ងនៃ​កុសលធម៌​ទាំងឡាយ​ ​ហេតុ​នោះ​តថាគត​ហៅថា​បាតិមោក្ខ​។​ ​ពាក្យ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ឯ​ពាក្យ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ជា​ពាក្យ​និយាយ​ដោយ​សេចក្តី​ស្រឡាញ់​ ​នេះ​ជា​ពាក្យ​និយាយ​ដោយ​សេចក្តី​គោរព​ ​នេះ​ជា​ឈ្មោះ​នៃ​បុគ្គល​ប្រកបដោយ​សេចក្តី​គោរព​ ​និង​ជាទី​កោតក្រែង​។​ ​ពាក្យ​ថា​ ​ខ្ញុំ​នឹង​សំដែង​ ​គឺ​ខ្ញុំ​នឹង​ប្រាប់​ ​នឹង​បង្ហាញ​ ​នឹង​ឲ្យដឹង​ច្បាស់​ ​នឹង​ផ្គូ​រ​ផ្គង​ ​(​ផ្តើម​)​ ​នឹង​បើក​ ​នឹង​ចែក​ ​នឹង​ធ្វើឲ្យ​រាក់​ ​នឹង​ប្រកាស​ឬ​ផ្តៀង​។​ ​ពាក្យ​ថា​ ​បាលី​នោះ​ ​តថាគត​សំដៅយក​បាតិមោក្ខ​។​ ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ដែល​មាននៅ​ទាំងអស់គ្នា​ ​គឺ​ភិក្ខុ​ជា​ថេរៈ​ក្តី​ ​ភិក្ខុ​ខ្ចីវស្សា​ក្តី​ ​ភិក្ខុ​ជា​កណ្តាល​ក្តី​ ​ទាំងអម្បាល​ម៉ាន​ក្នុង​បរិសទ្យ​នោះ​ ​តថាគត​ហៅ​ភិក្ខុ​ទាំងឡាយ​នុ៎ះ​ថា​ ​យើង​ទាំងឡាយ​ដែល​មាននៅ​ទាំងអស់គ្នា​។​ ​ពាក្យ​ថា​ ​ចូរ​ប្រុង​ស្តាប់​ ​គឺ​យើង​ចូរ​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ផ្ចិតផ្ចង់​នូវ​បាតិមោក្ខ​ទាំងអស់​ដោយចិត្ត​។​ ​ពាក្យ​ថា​ ​យកចិត្ត​ទុកដាក់​ ​គឺ​យើង​ចូរ​មានចិត្ត​មាន​អារម្មណ៍​តែមួយ​ ​មានចិត្ត​មិន​រវើរវាយ
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636793783411998204
ទៅកាន់ទំព័រ៖