ព្រះត្រៃបិដក ភាគ ០៦

មានចិត្ត​មិន​រាយមាយ​ ​ហើយ​ពិចារណា​ ​(​បាតិមោក្ខ​នោះ​)​។​ ​ពាក្យ​ថា​ ​លោក​អង្គ​ណា​មាន​អាបត្តិ​ ​គឺ​ភិក្ខុ​ជា​ថេរៈ​ ​ឬ​ភិក្ខុ​ខ្ចី​ ​ឬ​ភិក្ខុ​ជា​កណ្តាល​ ​បណ្តា​អាបត្តិ​ទាំង៥កង​ ​ត្រូវអាបត្តិ​ណាមួយ​ក្តី​ ​បណ្តា​អាបត្តិ​ទាំង៧កង​ ​ត្រូវអាបត្តិ​ណាមួយ​ក្តី​។​ ​ពាក្យ​ថា​ ​ត្រូវ​លោក​អង្គ​នោះ​ប្រាប់​ ​គឺ​ភិក្ខុ​នោះ​ត្រូវ​សំដែង​ ​ភិក្ខុ​នោះ​ត្រូវ​បើក​ ​ភិក្ខុ​នោះ​ត្រូវ​ធ្វើឲ្យ​រាក់​ឡើង​ ​ភិក្ខុ​នោះ​ត្រូវ​ប្រកាស​ក្នុង​កណ្តាល​សង្ឃ​ក្តី​ ​កណ្តាល​គណៈ​ក្តី​ ​ចំពោះ​បុគ្គល​មួយ​ក្តី​។​ ​ដែល​ឈ្មោះថា​ ​មិន​មាន​អាបត្តិ​ ​គឺ​ភិក្ខុ​មិនបាន​ត្រូវអាបត្តិ​ណា​ក្តី​ ​ត្រូវអាបត្តិ​ណា​ហើយ​ ​ចេញ​ចាក​អាបត្តិ​ក្តី​។​ ​ពាក្យ​ថា​ ​ត្រូវ​នៅ​ស្ងៀម​ ​គឺ​ត្រូវ​អត់​ ​មិន​ត្រូវ​និយាយ​។​ ​ពាក្យ​ថា​ ​ខ្ញុំ​នឹង​សំគាល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ថា​ ​ជា​បុគ្គល​បរិសុទ្ធ​ ​គឺ​ខ្ញុំ​នឹង​ដឹង​ ​នឹង​ចាំទុក​។​ ​ពាក្យ​ថា​ ​ដូចជា​បុគ្គល​ដែល​ត្រូវ​គេ​សួរ​បញ្ហា​ចំពោះ​រូប​ម្នា​ក់ៗ​ ​តែង​ដោះស្រាយ​យ៉ាងណាមិញ​ ​សេចក្តី​ថា​ ​បុគ្គល​ម្នាក់​ដែល​បុគ្គល​ម្នាក់ទៀត​សួរ​ហើយ​ ​ត្រូវតែ​ដោះស្រាយ​ ​មាន​ឧបមា​យ៉ាងណា​ ​ភិក្ខុ​សួរ​ខ្ញុំ​ចំពោះ​អាបត្តិ​ ​ដែល​ភិក្ខុ​គួរ​ដឹង​ក្នុង​បរិសទ្យ​នោះ​យ៉ាងនោះ​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​ ​ដែល​ហៅថា​ ​បរិសទ្យ​មាន​សភាព​យ៉ាងនេះ​ ​គឺ​តថាគត​សំដៅយក​ភិក្ខុ​បរិសទ្យ​។​ ​ពាក្យ​ថា​ ​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជា​គំរប់​បីដង
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636793783657322236
ទៅកាន់ទំព័រ៖