ព្រះត្រៃបិដក ភាគ ០៦
ត្រឹមអាវាសមួយ ឬផែនដីទាំងអស់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ អាវាសមួយមានកំណត់ត្រឹមណា តថាគតអនុញ្ញាតសេចក្តីព្រមព្រៀងគ្នាមានកំណត់ត្រឹមនុ៎ះឯង។
[១៥៣] ក៏សម័យនោះឯង ព្រះមហាកប្បិនដ៏មានអាយុ នៅក្នុងមទ្ទកុច្ឆិមិគទាយវន ក្បែរក្រុងរាជគ្រឹះ។ លំដាប់នោះឯង ព្រះមហាកប្បិនដ៏មានអាយុសម្ងំនៅក្នុងទីស្ងាត់ ក៏កើតសេចក្តីត្រិះរិះឡើងក្នុងចិត្តយ៉ាងនេះថា អាត្មាអញគួរទៅកាន់ឧបោសថឬ ៗមិនគួរទៅទេ អាត្មាអញគួរទៅធ្វើសង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថា អាត្មាអញបរិសុទ្ធដោយសេចក្តីបរិសុទ្ធយ៉ាងបំផុតហើយ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបការត្រិះរិះក្នុងចិត្តរបស់ព្រះមហាកប្បិនដ៏មានអាយុ ដោយព្រះហឫទ័យ ហើយទ្រង់បាត់អំពីភ្នំគិជ្ឈកូដ មកប្រាកដក្នុងទីចំពោះមុខព្រះមហាកប្បិនដ៏មានអាយុ ក្នុងមទ្ទកុច្ឆិមិគទាយវន (រហ័ស) ឧបមាដូចជាបុរសមានកំឡាំងលាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញយ៉ាងនោះឯង។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈដែលគេតែងតាំងហើយ។ ព្រះមហាកប្បិនដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីគួរមួយ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះនឹងព្រះមហាកប្បិនដ៏មានអាយុ ដែលគង់នៅ
ID: 636793784852550599
ទៅកាន់ទំព័រ៖