ព្រះត្រៃបិដក ភាគ ០៦

ក្នុង​ទី​គួរ​មួយ​ថា​ ​នែ​ក​ប្បិ​ន​ ​អ្នកឯង​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​ហើយ​កើតការ​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​គួរ​ទៅកាន់​ឧបោសថ​ឬ​ ​ៗ​មិន​គួរ​ទៅ​ទេ​ ​គួរ​ទៅ​ធ្វើ​សង្ឃកម្ម​ឬ​ ​ៗ​មិន​គួរ​ទៅ​ទេ​ ​ព្រោះថា​អាត្មាអញ​បរិសុទ្ធ​ដោយ​សេចក្តី​បរិសុទ្ធ​យ៉ាង​បំផុត​ហើយ​ ​ដូច្នេះ​ ​មែន​ឬ​។​ ​ព្រះ​មហា​ក​ប្បិ​នក្រា​បទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងហ្នឹងហើយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​អ្នកជា​ពួក​ព្រាហ្មណ៍​ ​បើនឹង​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ឧបោសថ​ទេ​ ​តើ​បាន​នរណា​នឹង​ធ្វើសក្ការៈ​ ​នឹង​គោរព​ ​នឹង​រាប់អាន​ ​នឹង​បូជា​ឧបោសថ​វិញ​ ​នែ​ព្រាហ្មណ៍​ ​ចូរ​អ្នក​ទៅកាន់​ឧបោសថ​ ​កុំខាន​ទៅ​ឡើយ​ ​ចូរ​អ្នក​ទៅ​ ​(​ធ្វើ​)​សង្ឃកម្ម​ ​កុំខាន​ទៅ​ឡើយ​។​ ​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ទទួល​ព្រះពុទ្ធដីកា​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​យ៉ាងហ្នឹងហើយ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឲ្យ​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ឃើញត្រូវ​ ​កាន់​យក​ត្រូវ​ ​អាច​ហ៊ាន​ ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​ ​ទ្រង់​បាត់​ទៅ​អំពី​មុខ​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ក្នុង​មទ្ទ​កុ​ច្ឆិ​មិគទាយ​វន​ ​ទៅ​ប្រាកដ​លើ​ភ្នំ​គិជ្ឈកូដ​ ​(​រហ័ស​)​ ​ឧបមាដូចជា​បុរស​មាន​កំឡាំង​ ​លា​ដើមដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​ដើមដៃ​ដែល​លា​ចេញ​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636793785193860121
ទៅកាន់ទំព័រ៖