ព្រះត្រៃបិដក ភាគ ០៦

មិន​កម្រើក​ឡើយ​ ​ជាតិនេះ​ផុត​ត្រឹមនេះ​ហើយ​ ​តពីនេះទៅ​ ​ភព​ថ្មី​មិន​មាន​ឡើយ​។​ ​ក៏​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​កំពុង​សំដែង​នូវ​វេយ្យាករណ៍​នេះ​ ​ធម្មចក្ខុ​(​១​)​ ​(​ភ្នែក​ឃើញ​ធម៌​)​ ​ដ៏​ប្រាសចាក​ធូលី​ ​គឺ​រាគាទិក្កិលេស​ ​ប្រាសចាក​មន្ទិល​ ​(​គឺ​ទិដ្ឋិ​ ​និង​វិចិកិច្ឆា​)​ ​បាន​កើតឡើង​ដល់​កោ​ណ្ឌញ្ញ​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​ធម្មជាតិ​ណាមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាតិ​ទាំងនោះ​ក៏​រលត់​ទៅវិញ​ជា​ធម្មតា​។​
 [​១៧​]​ ​ក៏​កាលបើ​ព្រះ​ធម្មចក្ក​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឲ្យ​ប្រព្រឹត្តទៅ​ ​(​គឺ​ទ្រង់​សំដែង​ដូច​គេ​បង្វិល​)​ ​(​យ៉ាងនេះ​)​ ​ហើយ​ ​ភុម្មទេវតា​ទាំងឡាយ​បន្លឺ​នូវ​សូរសព្ទ​ថា​ ​ព្រះ​ធម្មចក្ក​ហ្នឹង​ ​មិន​មាន​ចក្ក​ដទៃ​ក្រៃលែង​ជាង​ ​ទោះបី​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​ជន​ឯណា​នីមួយ​ក្តី​ក្នុង​លោក​ ​មិន​អាចប​ដិ​វត្ត​ ​(​កែប្រែ​)​ ​បាន​ឡើយ​ ​(​ឥឡូវ​)​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​បាន​ហើយ​ ​ក្នុង​ឥសិបតន​មិគទាយ​វន​ ​ជិត​ក្រុង​ពារាណសី​។​ ​ទេវតា​នៅក្នុង​ស្ថាន​ចា​តុ​ម្ម​ហា​រាជិ​កៈ​ទាំងឡាយ​ ​ឮ​សម្លេង​របស់​ភុម្មទេវតា​ទាំងឡាយ​ហើយ​ ​ក៏​បន្លឺ​នូវ​សម្លេង​ ​(​ថា​ដូចគ្នា​)​។​
​(​១​)​ ​សារត្ថទីបនី​ដីកា​ថា​ ​ធម្មចក្ខុ​នោះ​ ​បានខាង​មគ្គ៣ខាងក្រោម​ ​គឺ​សោតាបត្តិ​មគ្គ១​ ​សកទាគាមិមគ្គ១​ ​អនាគាមិមគ្គ១​ ​តែ​ក្នុង​អដ្ឋកថា​ ​ធម្មចក្ក​ថា​ ​ធម្មចក្ខុ​ក្នុង​ទីនេះ​ ​សំដៅយក​សោតាបត្តិ​មគ្គ​តែ​ម្យ៉ាង​ ​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636793425652616838
ទៅកាន់ទំព័រ៖