ព្រះត្រៃបិដក ភាគ ០៦
[១៥៥] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត្តការសន្មតិសីមាហើយ ក៏សន្មតសីមាទាំងឡាយធំហួសពេក គឺទំហំ៤យោជន៍ខ្លះ ៥យោជន៍ខ្លះ ៦យោជន៍ខ្លះ។ ភិក្ខុទាំងឡាយដែលមកកាន់ទីឧបោសថ ជួនកាលមកទាន់ភិក្ខុកំពុងសំដែងបាតិមោក្ខ ជួនកាលមកដល់ ក្នុងពេលដែលភិក្ខុសំដែងបាតិមោក្ខរួចហើយ ជួនកាលក៏អាក់ខាននៅត្រឹមពាក់កណ្តាលផ្លូវ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្មតសីមាធំហួសពេក គឺមានទំហំ៤យោជន៍ក្តី ៥យោជន៍ក្តី ៦យោជន៍ក្តីទេ ភិក្ខុណាសន្មត ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសន្មតសីមាទំហំ៣យោជន៍យ៉ាងធំ។
[១៥៦] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្មតនទីបារសីមា
(១) ។ កាលភិក្ខុទាំងឡាយមកកាន់ឧបោសថ ក៏រសាត់ទៅតាមទឹកខ្លះ បាត្រទាំងឡាយក៏រសាត់ទៅខ្លះ ចីវរទាំងឡាយក៏រសាត់ទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្មតនទីបារសីមាទេ ភិក្ខុណាសន្មត
(១) សន្មតសីមាត្រើយស្ទឹង គឺសីមាដែលសង្ឃចងគ្របស្ទឹង ទុកឲ្យនៅក្នុងសីមា
ID: 636793786628742191
ទៅកាន់ទំព័រ៖