ព្រះត្រៃបិដក ភាគ ០៦

ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ស្ទឹង​ណា​មាន​ទូក​ទៅមក​ជានិច្ច​ ​មាន​ស្ពាន​តាំងនៅ​ជានិច្ច​ ​តថាគត​អនុញ្ញាត​ឲ្យ​សន្មត​ស្ទឹង​មាន​សភាព​យ៉ាងនោះ​ជា​នទី​បារ​សីមា​បាន​។​ ​
 [​១៥៧​]​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​សំដែង​បា​តិ​មោក្ខ​រាល់​ៗ​បរិវេណ​ ​ដោយ​មិនបាន​កំណត់​ទី​។​ ​ពួក​ភិក្ខុ​ជា​អ​គន្តុ​កៈ​មិនដឹង​ថា​ ​ថ្ងៃនេះ​សង្ឃ​នឹង​ធ្វើ​ឧបោសថ​ក្នុង​ទីណា​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​នូវ​បា​តិ​មោក្ខ​រាល់​ៗ​បរិវេណ​ ​ដោយ​មិនបាន​កំណត់​ទី​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវការ​ទីណា​ ​គឺ​វិហារ​ក្តី​ ​អឌ្ឍយោគ​ក្តី​ ​ប្រាសាទ​វែង​ក្តី​ ​ប្រា​សា​ទ​ដម្បូ​លត្រងិ​លក្តី​ ​គុហា​ក្តី​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សន្មត​ទីនោះ​ ​ជា​រោង​ឧបោសថ​ ​ហើយ​ធ្វើ​ឧបោសថ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​ភិក្ខុ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​គឺ​ភិក្ខុ​ឆ្លាស​ ​ប្រតិពល​ត្រូវឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​សន្មត​លំនៅ​ឈ្មោះ​នេះ​ ​ជា​រោង​ឧបោសថ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636793794758657196
ទៅកាន់ទំព័រ៖