ព្រះត្រៃបិដក ភាគ ០៦
ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយទាំងអស់នោះប្រជុំធ្វើឧបោសថជាមួយគ្នា តែថាភិក្ខុជាថេរៈនៅក្នុងទីណា ត្រូវសង្ឃប្រជុំគ្នាធ្វើឧបោសថក្នុងទីនោះ មិនត្រូវសង្ឃធ្វើឧបោសថជាពួកឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
[១៦២] សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុចេញពីស្រុកឈ្មោះអន្ធកវិន្ទ មកកាន់ឧបោសថក្នុងក្រុងរាជគ្រឹះ ឆ្លងស្ទឹងពាក់កណ្តាលផ្លូវ ត្រូវទឹកកួចទៅបន្តិច ចីវរទាំងឡាយរបស់លោកក៏ទទឹកអស់។ ភិក្ខុទាំងឡាយបាននិយាយពាក្យនេះនឹងព្រះមហាកស្សបដ៏មានអាយុថា នែអាវុសោ ហេតុអ្វីក៏ចីវររបស់អ្នកទទឹកអស់។ ព្រះមហាកស្សបនិយាយថា ម្នាលអាវុសោ ខ្ញុំចេញពីស្រុកឈ្មោះអន្ធកវិន្ទ មកកាន់ឧបោសថក្នុងក្រុងរាជគ្រឹះនេះ ឆ្លងស្ទឹងពាក់កណ្តាលផ្លូវ ត្រូវទឹកកួចទៅបន្តិច ហេតុនោះចីវរទាំងឡាយរបស់ខ្ញុំទទឹកអស់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាណាមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដែលសង្ឃសន្មតហើយ
ID: 636793796257112902
ទៅកាន់ទំព័រ៖