ព្រះត្រៃបិដក ភាគ ០៦
ចូរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បវាសសីមាចុះ
(១) ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសីមា ត្រូវសង្ឃសន្មតយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សីមាណាដែលសង្ឃសន្មតហើយ ឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បសសីមា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សីមាឯណាដែលសង្ឃសន្មតឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ឥឡូវសង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា។ ការសន្មតិសីមានេះ ឲ្យជាតិចីវរាវិប្បវាសសីមា គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមាហើយ ការសន្មតិនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ការសន្មតិនូវតិចីវរាវិប្បវាសសីមា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតហើយ
(១) ភិក្ខុនៅក្នុងខេត្តសីមាបែបនេះ ទុកជានៅប្រាសចាកត្រៃចីវរ ក៏មិនត្រូវអាបត្តិ ព្រោះប្រាសចាកត្រៃចីវរ។
ID: 636793796605192811
ទៅកាន់ទំព័រ៖