ព្រះត្រៃបិដក ភាគ ០៦
ក៏ទុកចីវរទាំងឡាយក្នុងចន្លោះផ្ទះ។ ចីវរទាំងឡាយនោះវិនាសទៅខ្លះ ត្រូវភ្លើងឆេះខ្លះ ត្រូវកណ្តុរទាំងឡាយកាត់ខ្លះ។ ភិក្ខុទាំងឡាយមានសម្ពត់អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ ហេតុអ្វីក៏អ្នកទាំងឡាយមានសម្ពត់អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុទាំងឡាយនោះនិយាយថា នែអាវុសោ យើងទាំងឡាយដឹងថា ការសន្មតិនូវតិចីវរាវិប្បវាសសីមា ព្រះដ៏មានព្រះភាគអនុញ្ញាតហើយ ក៏ទុកចីវរទាំងឡាយក្នុងចន្លោះផ្ទះនេះ ចីវរទាំងឡាយនោះបាត់ទៅខ្លះ ត្រូវភ្លើងឆេះខ្លះ ត្រូវកណ្តុរទាំងឡាយកាត់ខ្លះ ហេតុនោះ ទើបយើងមានសម្ពត់អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាណាដែលសង្ឃសន្មត ឲ្យមានសំវាសស្មើគ្នា ឲ្យមានឧបោសថជាមួយគ្នា ចូរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បវាសសីមាចុះ លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសីមានោះ ត្រូវសង្ឃសន្មតយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សីមាណាដែលសង្ឃសន្មតឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា
ID: 636793796923231002
ទៅកាន់ទំព័រ៖