ព្រះត្រៃបិដក ភាគ ០៦
ខាងក្រោយ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងដកសីមា ត្រូវដកតិចីវរាវិប្បវាសសីមាជាមុន សឹមដកសមានសំវាសសីមាជាខាងក្រោយ។ ម្នាលភិក្ខុទាំងឡាយ ឯតិចីវរាវិប្បវាសសីមា ត្រូវភិក្ខុដកយ៉ាងនេះ។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ តិចីវរាវិប្បវាសសីមាណា ដែលសង្ឃសន្មតហើយ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវដកតិចីវរាវិប្បវាសសីមានោះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ តិចីវរាវិប្បវាសសីមាណា ដែលសង្ឃសន្មតហើយ ឥឡូវសង្ឃដកតិចីវរាវិប្បវាសសីមានោះចេញ។ ការដកនូវតិចីវរាវិប្បវាសសីមានេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង។ តិចីវរាវិប្បវាសសីមានោះសង្ឃបានដកហើយ។ ការដកនូវតិចីវរាវិប្បវាសសីមានោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឯសមានសំវាសសីមា ត្រូវភិក្ខុដកយ៉ាងនេះ។ ភិក្ខុដែលឆ្លាស
ID: 636793797603869932
ទៅកាន់ទំព័រ៖