ព្រះត្រៃបិដក ភាគ ០៦

ប្រតិពល​ ​ត្រូវឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​សីមា​ណា​ ​ដែល​សង្ឃ​សន្មត​ ​ឲ្យ​ជាស​មាន​សំវាស​សីមា​ ​ឲ្យ​មាន​ឧបោសថ​ជាមួយគ្នា​ហើយ​ ​បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​ដកសីមា​នោះ​ចេញ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​សីមា​ណា​ ​ដែល​សង្ឃ​សន្មត​ ​ឲ្យ​ជាស​មាន​សំវាស​សីមា​ ​ឲ្យ​មាន​ឧបោសថ​ជាមួយគ្នា​ហើយ​ ​ឥឡូវ​សង្ឃ​ដកសីមា​នោះ​ចេញ​។​ ​ការ​ដកសីមា​ ​ដែល​មាន​សំវាស​ស្មើគ្នា​ ​មាន​ឧបោសថ​ជាមួយគ្នា​នេះ​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​គួរ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​គួរ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​និយាយឡើង​។​ ​សង្ឃ​ដកសីមា​ ​ដែល​មាន​សំវាស​ស្មើគ្នា​ ​មាន​ឧបោសថ​ជាមួយគ្នា​នោះ​ហើយ​។​ ​ការ​ដក​ ​សមានសំវាស​សីមា​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ហេតុ​នោះ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636793797815932062
ទៅកាន់ទំព័រ៖