ព្រះត្រៃបិដក ភាគ ០៦
[១៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលទៅអាស្រ័យស្រុកណាក្តី និគមណាក្តី ហើយនៅក្នុងសីមាដែលសង្ឃមិនបានសន្មត មិនបានតាំងទុកហើយ សីមាណាដែលជាគាមសីមា របស់ស្រុកនោះក្តី សីមាណាដែលជានិគមសីមារបស់និគមនោះក្តី សីមានេះហៅថា មានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ក្នុងស្រុក ឬក្នុងនិគមនោះ។ ម្នាលភិក្ខុទាំងឡាយ បើក្នុងព្រៃ មិនមែនស្រុក សីមាដែលកំណត់៧អព្ភន្តរៈ
(១) ដោយជុំវិញ សីមានេះហៅថា មានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ក្នុងព្រៃនោះ។ ម្នាលភិក្ខុទាំងឡាយ ស្ទឹង
(២) ទាំងអស់មិនមែនជាសីមា សមុទ្ទទាំងអស់មិនមែនជាសីមា ជាតស្រះ
(៣) ទាំងអស់មិនមែនជាសីមា។ ម្នាលភិក្ខុទាំងឡាយ ទីណាដែលបុគ្គលកំណត់ ដោយសាចទឹករបស់មជ្ឈិមបុរស ដោយជុំវិញក្នុងស្ទឹងក្តី ក្នុងសមុទ្ទក្តី ក្នុងជាតស្រះក្តី ទីនេះហៅថា មានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ក្នុងទីមានស្ទឹងជាដើមនោះ។
(១) (អដ្ឋកថា) ១អព្ភន្តរៈមានប្រមាណ២៨ហត្ថ។ (២) ស្រះដែលកើតឯង មិនមានអ្នកណាជីក ជាទីខូងស្រាប់ ទឹកហូរមកពេញឯង។ (៣) ត្រង់បាឡីថា នទី ប្រែថា ស្ទឹងក៏បាន ទន្លេក៏បាន។
ID: 636793798327991350
ទៅកាន់ទំព័រ៖