ព្រះត្រៃបិដក ភាគ ០៦

សភាព​យ៉ាងនេះ​ ​តថាគត​អនុញ្ញាត​ឧបោសថកម្ម​មាន​សភាព​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​សិក្សា​ថា​ ​យើង​នឹង​ធ្វើ​ឧបោសថកម្ម​ដែល​ព្រមព្រៀង​គ្នា​ ​ត្រូវ​តាម​ធម៌​ ​មាន​សភាព​យ៉ាងនេះ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​អ្នក​ទាំងឡាយ​សិក្សា​យ៉ាងនេះ​ឯង​។​
 [​១៦៧​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង​ឡាយ​ ​មាន​ប៉ុន្មាន​យ៉ាង​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ងនេះ​មាន៥គឺ​ ​ភិក្ខុ​ត្រូវ​សំដែង​នូវ​និទាន​ ​ហើយ​សូត្រ​នូវ​ឧទ្ទេស​ដ៏​សេសសល់​ដោយ​សុត​បទ​(​១​)​ ​នេះ​ជា​បា​តិ​មោក្ខុ​ទ្ទេ​សទី១​។​ ​ភិក្ខុ​ត្រូវ​សំដែង​នូវ​និទាន​ ​ហើយ​សំដែង​នូវ​បារាជិក​ទាំង៤​ ​ហើយ​សូត្រ​ឧទ្ទេស​ដែល​សេសសល់​ដោយ​សុត​បទ​ ​នេះ​ជា​បា​តិ​មោក្ខុ​ទ្ទេ​សទី២​។​ ​ត្រូវ​ភិក្ខុ​សំដែង​នូវ​និទាន​ ​ហើយ​សំដែង​នូវ​បារាជិក៤​ ​សំដែង​នូវ​សង្ឃាទិសេស១៣​ ​ហើយ​សូត្រ​នូវ​ឧទ្ទេស​ដែល​សេសសល់​ដោយ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​កាលបើ​សំដែង​និទាន​ចប់ហើយ​ ​មិនបាន​សូត្រ​សិក្ខាបទ​ដោយ​ពិស្តារ​ ​គឺ​គ្រាន់តែ​សូត្រ​ថា​ ​សុតា​ ​ខោ​ ​បនា​យស្មន្តេ​ហិ​ ​ចត្វា​រោ​ ​បា​រាជិ​កា​ ​ធម្មា​។​បេ​។​ ​អ​វិ​វ​ទមានេ​ហិ​ ​សិក្ខិ​ត​ព្វ​ន្តិ​ ​ដូច្នេះ​ជាដើម​ ​ប្រែថា​ ​បារាជិក​ធម៌​ទាំង៤​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​បាន​ស្តាប់​ហើយ​។​បេ​។​ ​កុំ​វិវាទគ្នា​ ​គប្បី​សិក្សា​ចុះ​។​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636793799936193334
ទៅកាន់ទំព័រ៖