ព្រះត្រៃបិដក ភាគ ០៦

សន្មត​ខ្លួន​ក៏បាន​ ​ភិក្ខុ​ដទៃ​សន្មត​ភិក្ខុ​ដទៃ​ក៏បាន​។​ ​ក៏​ឯ​ខ្លួនឯង​សន្មត​ខ្លួនឯង​ ​តើ​ដូចម្តេច​។​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​សួរ​វិន័យ​នឹង​ខ្ញុំ​ហើយ​ ​ខ្ញុំ​ត្រូវតែ​ដោះស្រាយ​។​ ​ត្រូវ​ខ្លួនឯង​សន្មត​ខ្លួនឯង​យ៉ាងនេះ​។​ ​ក៏​ឯ​ភិក្ខុ​ដទៃ​ ​សន្មត​ភិក្ខុ​ដទៃ​ ​តើ​ដូចម្តេច​។​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ត្រូវ​ដោះស្រាយ​វិន័យ​ដែល​ភិក្ខុ​ឈ្មោះ​នេះ​សួរ​។​ ​ត្រូវ​ភិក្ខុ​ដទៃ​សន្មត​ភិក្ខុ​ដទៃ​យ៉ាងនេះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សីល​ជាទីស្រឡាញ់​ ​បានការ​សន្មតិ​ហើយ​ ​ក៏​ដោះស្រាយ​វិន័យ​ក្នុង​កណ្តាល​សង្ឃ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​បាន​សេចក្តី​គំនុំ​ ​បាន​សេចក្តី​មិន​គាប់ចិត្ត​ ​ក៏​គម្រាម​ប្រុងនឹង​សម្លាប់​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ ​ដែល​ទុកជា​មានការ​សន្មតិ​ហើយ​មែន​ ​ត្រូវតែ​រមិលមើល​បរិសទ្យ​ ​ពិនិត្យ​បុគ្គល​ហើយ​សិន​ ​សិម​ដោះស្រាយ​វិន័យ​ក្នុង​កណ្តាល​សង្ឃ​។​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636793801489652187
ទៅកាន់ទំព័រ៖