ព្រះត្រៃបិដក ភាគ ០៦

មិនមែន​ជាហេតុ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​ភិក្ខុ​ទាំងឡាយ​ ​ដែល​បរិសុទ្ធ​ ​មិន​មាន​អាបត្តិ​ ​បើកឱកាស​ក្នុង​ការ​មិនមែន​ជា​រឿង​ ​មិនមែន​ជាហេតុ​ទេ​ ​ភិក្ខុ​ណា​ឲ្យ​បើក​ ​(​ឱកាស​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ពិនិត្យមើល​បុគ្គល​ហើយ​សិន​ ​សិម​ឲ្យ​គេ​បើកឱកាស​។​
 ​[​១៧១​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ធ្វើ​កម្ម​មិនមែន​ជា​ធម៌​ ​ក្នុង​កណ្តាល​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​កម្ម​មិនមែន​ជា​ធម៌​ ​ក្នុង​កណ្តាល​សង្ឃ​ ​ភិក្ខុ​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនោះ​ ​នៅតែ​ធ្វើ​កម្ម​មិនមែន​ជា​ធម៌​ដដែល​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ណាមួយ​ធ្វើ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ហាមឃាត់​បាន​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សីល​ជាទីស្រឡាញ់​ ​កាលបើ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ធ្វើ​កម្ម​មិនមែន​ជា​ធម៌​ ​ក៏​ហាមឃាត់​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បាន​សេចក្តី​គំនុំ​ ​បាន​សេចក្តី​មិន​សប្បាយចិត្ត​ ​ក៏​គម្រាម​ដោយ​ប្រុង​សម្លាប់​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 636793802089396490
ទៅកាន់ទំព័រ៖