ព្រះត្រៃបិដក ភាគ ០៦
ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រកាសសេចក្តីយល់ឃើញក៏បាន។ ភិក្ខុទាំងឡាយប្រកាសសេចក្តីយល់ឃើញក្នុងសំណាក់ឆព្វគ្គិយភិក្ខុទាំងឡាយនោះឯង។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយ បានសេចក្តីគំនុំ បានសេចក្តីមិនសប្បាយចិត្ត ក៏គម្រាមដោយប្រុងនឹងសម្លាប់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ៤ ឬ៥រូប ហាមឃាត់ ឲ្យភិក្ខុ២ ឬ៣រូប ប្រកាសសេចក្តីយល់ឃើញ ឲ្យភិក្ខុ១រូប អធិដ្ឋាន (តាំងចិត្ត)ថា កម្មនោះមិនគាប់ចិត្តដល់អញទេ។
[១៧២] ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ កាលសំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃ ក៏ក្លែង ធ្វើមិនឲ្យឮច្បាស់។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកសំដែងនូវបាតិមោក្ខ មិនត្រូវក្លែង មិនឲ្យឮច្បាស់ទេ ភិក្ខុណាមិនឲ្យឮច្បាស់ ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ឧទាយិដ៏មានអាយុ ជាអ្នកសំដែងបាតិមោក្ខដល់សង្ឃ មានសំឡេងដូចក្អែក។ ទើបឧទាយិដ៏មានអាយុមានសេចក្តីគិតដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុអ្នកសំដែងនូវបាតិមោក្ខ ធ្វើសំឡេងឲ្យឮ
ID: 636793802383703323
ទៅកាន់ទំព័រ៖